​ អង្កការSide by Side International បានចាប់ធ្វើផ្តើមសកម្មភាពក្នុងនាមជាអង្គការឯកជន មួយនៅឆ្នាំ១៩៨៥ក្នុងបំណងជួយលើកកំពស់ជីវភាពរស់នៅដល់មនុស្សទាំងឡាយដែលជួប ប្រទះនូវគ្រោះ មហន្តរាយ កង្វះខាតព្រមទាំងភាពលំបាកផ្សេងៗទាំងនៅក្នុងប្រទេសជប៉ុន និងនៅបរទេស។ នៅឆ្នាំ២០០២ អង្គការឯកជនមួយនេះ បានក្លាយជាអង្គ​ការដែលមិនស្វែងរក ប្រាក់ចំនេញ ហើយបានពង្រីកសកម្មភាពរបស់ខ្លួនដែលរួមមានការផ្តល់ជំនួយផ្នែកមនុស្សធម៌ ដូចជាបញ្ជូនសម្ភារៈព្យាបាលជំងឺនិងឡានជួយសង្គ្រោះបន្ទាន់ទៅកាន់ទ្វីបអាព្រិចនិងអាស៊ីជាដើម។ ចំនែកនៅប្រទេសកម្ពុជាវិញអង្គការនេះបាននឹងកំពុងអនុវត្តនូវសកម្មភាពរួមមានដូចជាការជួយ ពិនិត្យសុខភាពចល័ត ការផ្គល់មន្ទីរព្យាបាលរោគនៅតំបន់ឆ្ងាយៗ ការបង្វឹកក្រុមជួយសង្គ្រោះ​បន្ទាន់ ការពង្រឹងប្រ​ពន័្ធ​ជួយសង្គ្រោះបន្ទាន់ដែលមានលេខហៅជាសាធារណ១១៩ជាដើម។​ លើសពីនេះទៅទៀតអង្គការក៏កំពុងជួយដល់មន្ទីរក្មេងពិការ គ្រឹះស្ថានថែររក្សាក្មេងកំព្រា សាលារៀន មន្ទីរព្យាបាលរោគនិងការពិនិត្យសុខភាពចល័តនៅតំបន់ដាច់ស្រយាលជាដើមផង ដែរ។ ចំពោះនៅក្នុងស្រុកជប៉ុនវិញ អង្គការបានអនុវត្តសកម្មភាពរួមមានដូចជាជួយដល់មនុស្ស ព្រមទាំងសម្ភារៈផ្សេងៗពេលមានគ្រោះមហន្តរាយកើតឡើងនិងការជួយផ្គត់ផ្គង់ដល់ជនពិការ និងអ្នកដែលគ្មានផ្ទះសំបែងរស់នៅជាដើម។